តើអ្នកធ្លាប់ដឹងថាឆ្នាំអ្នកគួរតែតាំងរូបចម្លាក់អ្វីនៅក្នុងបន្ទប់គេង
ទើបនាំសំណាងដល់អ្នក ពេញមួយឆ្នាំច ? តាមការទស្សន៍ទាយ ពីគេហទំព័រ Fengshui
China ប្រចាំឆ្នាំ ២០១៨ បានប្រាប់អោយដឹងជាមុនថា
កត្តាជំនឿដែលនឹងអាចជួយយិតយោងដួងរាសីនៃបុគ្គល ដែលកើតក្នុងឆ្នាំទាំង ១២
អោយមានរាសីល្អ ខ្ពស់ត្រដែត រកស៊ីទទួលទានចេះតែរលូនទៅមុខ សំបូរទ្រព្យហូរហៀរ
និង ចៀសឆ្ងាយអំពីជម្ងឺនានា ពេញវេលា ១ ឆ្នាំ (ឆ្នាំច) នោះ
ពួកគេគួរតែតាំងរូបចម្លាក់និមួយៗ តាមឆ្នាំរៀងខ្លួនដូចខាងក្រោមនេះ ៖
១. ឆ្នាំជូត និងឆ្នាំមមី
ឆ្នាំទាំងពីរជាប្រភេទឆ្នាំមានពង្សជាទេវត្តាប្រុស និង ទេវត្តាស្រី ដែលមានអំណាច ខ្លាំង និងល្បីល្បាញ ព្រមទាំងចិត្តកាច ពេលខ្លះអាចធ្វើអ្វីដោយគ្មានហេតុផល ហេតុនេះអ្នកត្រូវតែតាំងរូបចម្លាក់គុជសារគ្របរំលេចដោយត្បូង ឬក្រណាត់ ក្រហម ព្រោះវានឹងជួយអោយលោកអ្នកធ្វើអ្វីចេះតែត្រូវ មានសុខភាពល្អ និងមានមនុស្សចាំ ជួយយកអាសារគ្រប់ពេលដែលអ្នកលំបាក!

២. ឆ្នាំឆ្លូវ និងឆ្នាំមមែ
ប្រភេទឆ្នាំឆ្លូវស្លូតបូត ម៉ឺងម៉ាត់ ប៉ុន្តែមិនសូវយល់ញាតិ ឯឆ្នាំមមែ ជាប្រភេទពង្សទេវត្តា ដែលចង់ធ្វើអ្វីតាមតែចិត្ត តែមានហេតុផលត្រឹមត្រូវ ហើយស្រលាញ់ញាតិមិត្តបងប្អូនណាស់ ហេតុនេះបើអ្នកកើតក្នុងឆ្នាំណាមួយខាងលើនេះ ត្រូវតាំងរូបសេះព័ណ៌មាសពីរក្បាល ក្នុង បន្ទប់គេង ព្រោះវានឹងធ្វើអោយរាល់កិច្ចការរបស់អ្នកមានសភាពរលូនជាធម្មតា មានទ្រព្យច្រើន មានញាតិអាណិតស្រលាញ់ច្រើន និងឈ្នះអស់មារសត្រូវគ្រប់ទិសទី!

៣.ឆ្នាំខាល និងឆ្នាំវក
ឆ្នាំទាំងពីរខាងលើនេះ តំណមអួតក្អេងក្អាង និងមើលងាយអ្នកដទៃ ហើយរូបចម្លាក់ដែល លោកអ្នកត្រូវតាំងក្នុងបន្ទប់គេងគឺរូប តោស្ព័ន ឬក្នុងប្រទេសចិនគេ ហៅថា Foo Dogs (ឆ្កែមួយប្រភេទដែលយាមក្នុងព្រះរាជវាំងចិន) ព្រោះវាតំណាងឲ្យស្ថេរភាព និរន្តភាព សន្តិភាព និងភាពមានបានសម្បូរណ៌ហូរហៀរ!

៤.ឆ្នាំថោះ និងឆ្នាំរកា
ប្រភេទឆ្នាំពីរនេះ គួរតែតាំងរូបចម្លាក់ស្វាជិះសេះព័ណ៌មាស ឬព័ណ៌ប្រាក់ ហាមដាច់ខាត ព័ណ៌ខ្មៅ ព្រោះវានឹងប្រែជាប្រផ្នូលអាក្រក់ទៅវិញ ។ រូបស្វាជិះសេះនេះតំណាងអោយ ភាពស្វាហាប់ រួសរាយរាក់ទាក់ មានចំណេះដឹងខ្ពង់ខ្ពស់ មានមុខរបរឋិតឋេរ ព្រមទាំងតំណាង អោយមានទ្រព្យច្រើនតាមចំនួនកូនដែលអ្នកមាន ឬនឹងមាននាថ្ងៃអនាគត!

៥. ឆ្នាំរោង និងឆ្នាំច
ឆ្នាំទាំងពីរនេះ គួរតែតាំងរូបចម្លាក់ ស្វាតោងដំរី ដែលធ្វើពីលោហៈស្ព័ន ដែលមានលាប ព័ណ៌ មាស និងត្នោត ដែលតំណាងឲ្យភាពរុងរឿង រកស៊ីដាក់ចុះដុះតាមដៃ និងមានសុខភាពល្អ ធ្វើដំណើរទៅទីជិត ឆ្ងាយ មានតែមនុស្សសុំរាប់អានជាមួយ មិនមានសត្រូវតាមយាយី តែបើអ្នកកើនទ្រព្យ ជាងពេលបច្ចុប្បន្ន អ្នកនឹងសំបូរមនុស្សអែបអប!

៦.ឆ្នាំម្សាញ់ និងឆ្នាំកុរ
ឆ្នាំទាំងពីរខាងលើនេះ ត្រូវតាំងរូបមេកណ្តុរស្ពាយថង់មាសថង់ប្រាក់ ក្នុងបន្ទប់គេង ព្រោះវានឹងជួយជ្រោងរាសីរបស់លោកអ្នកអោយខ្ពង់ខ្ពស់ ព្រមទាំងជួយឲ្យក្រុមគ្រួសារអ្នកមានភាព រីករាយជានិច្ច ហើយគ្មានរឿងឈ្លោះប្រកែកគ្នាកើតឡើង ប៉ុន្តែត្រូវតំណមតាំងរូបពាក់ព័ន្ធនឹង ពស់ នាគ ឬហង្ស ព្រោះវានឹងនាំតែរឿងក្តៅក្រហាយមកវិញជាក់ជាមិនខាន! ប្រសិនបើអ្នកអាចដាក់រូបមេកណ្តុរស្ពាយថង់មាស់ ថង់ប្រាក់នេះ នៅពីលើក្បាលដំណេកកាន់តែប្រសើរ ព្រោះ អាចជួយបញ្ចៀសជំងឺដែលកំពុងតាមយាយីអ្នកផងដែរ ។

Comments
Post a Comment