សញ្ញាទាំង​ ៨ យ៉ាងបង្ហាញថា​អ្នក​ជិត​មាន​សភាវៈ​រោគ​ចិត្ត​

បច្ចុប្បន្ន​ប្រជាជន​លើ​ពិភពលោក រួមទាំង​ខ្មែរ​យើង​ផង មាន​រោគ​សរសៃប្រសាទ​កាន់តែច្រើន​នាក់ គ្រាន់តែ​អ្នកខ្លះ​មាន​អាការ​ស្រាល និង ខ្លះ​ធ្ងន់ ។ ជំងឺ​នេះ​វា​កើតឡើង​ចំពោះ​មនុស្ស​ពិបាកចិត្ត គិត​ច្រើន ការគាបសង្កត់​ខាង​ផ្លូវចិត្ត រហូត​គេង​មិន​លក់ រៀងរាល់​យប់ ។​

លោកអ្នក​អាច​សង្កេត​អាការ​ខ្លួនឯងបាន គឺ​ចាប់ផ្តើម​ប្រែប្រួល​ឥរិយាបថ អារម្មណ៍ ពិបាក​ក្នុងការ​សម្រេចចិត្ត​ សញ្ច​ប់​សញ្ជឹង… បើ​មាន​សញ្ញា​គួរឱ្យ​សង្ស័យ​ទាំងនេះ គួរ​ប្រញាប់​ទៅ​ប្រឹក្សា ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ត​ជាបន្ទាន់ ។
វា​មាន ៨ សញ្ញា​គួរកត់សម្គាល់​ដូចខាងក្រោម ៖
១.​ ​នៅ​ឃ្លាតឆ្ងាយ​ពី​សង្គម (Social withdrawal)
២.​ ​ឥរិយាបថ​ប្រែប្រួល ប្លែក (Unusual behavior) ដូចជា លក្ខណៈ​នៃ​ការតុបតែង​កាយ ការថែទាំ​ខ្លួនឯង

៣.​ ​មាន​ភាពលំបាក​ក្នុង​ការគិត / សម្រេចចិត្ត (Difficulty making choices)
៤.​ ​ភ្លេច​ច្រើន /​ចាប់អារម្មណ៍​អ្វី​មិនបាន​យូរ (Problems with concentration and attention)
៥.​ ​មាន​បញ្ហា​ក្នុងការ​ទំនាក់ទំនង (Problems with communication and perception)
៦.​ ​មានគំនិត​ប្លែកៗ មិន​ដូចដើម ចាប់ផ្តើម​ជឿ​នូវ​អ្វីដែល​មិន​ពិត (Unusual thoughts)
៧.​ ​មមើមមាយ ឃើញ​រូបភាព​ខ្លាច (Hallucinations)
៨.​ ​ចាប់ផ្តើម​មាន​ភាព​ថម​ថយ នៃ​ដំណើរ​ជីវិត​ប្រចាំថ្ងៃ /​ការរៀន / ការធ្វើការ
​ប្រសិនបើ​កើត​អាការ​រ​បែបនេះ ក្នុង​មួយ​សប្តាហ៍ ១ ដង ត្រូវ​ប្រញាប់​ទៅ​ជួប គ្រូពេទ្យ​ជំនាញ​ខួរក្បាល​ជាបន្ទាន់ កុំឱ្យ​អាការ​កាន់តែខ្លាំង ធ្ងន់​ទៅៗ ៕


Comments